Better Mind • Brighter Tomorrow
យើងនៅទីនេះដើម្បីស្តាប់អ្នក។We are here to listen.
ស្ពាននៃក្តីសង្ឃឹម គឺជាសេវាកម្មពិគ្រោះយោបល់ និងគាំពារសុខភាពផ្លូវចិត្តប្រកបដោយគុណភាព និងស្តង់ដារវិជ្ជាជីវៈ សម្រាប់ប្រជាជនគ្រប់វ័យ ជាពិសេសកុមារ និងយុវជន។
Bridge of Hope is a psychological consultation service in Phnom Penh. We care for children, teenagers and adults with warmth, quality and professional standards.
ដកដង្ហើមចូលBreathe inដកដង្ហើមចេញBreathe out
សម្រាកមួយភ្លែត ហើយដកដង្ហើមជាមួយយើង។Take a moment. Breathe with us.
01 អំពីយើងAbout us
ហេតុអ្វីបានជាត្រូវមាន ស្ពាននៃក្តីសង្ឃឹមWhy Bridge of Hope exists
តម្រូវការសុខភាពផ្លូវចិត្តនៅកម្ពុជាកំពុងកើនឡើង ហើយការគាំទ្រនៅមិនទាន់គ្រប់គ្រាន់។
The need for mental health care in Cambodia is growing, and support has not yet caught up.
ផលប៉ះពាល់ពីប្រវត្តិសាស្ត្រA history families still carry
វិបត្តិផ្លូវចិត្តពីរបបខ្មែរក្រហម អាចឆ្លងពីជំនាន់មួយទៅជំនាន់មួយ តាមរយៈការចិញ្ចឹមកូន។Trauma from the Khmer Rouge years can pass from one generation to the next, including through how children are raised.
សម្ពាធថ្មីៗក្នុងសង្គមNew pressures in daily life
ការប្រែប្រួលសង្គម កូវីដ-១៩ ការប្រើទូរស័ព្ទច្រើនពេក ល្បែង និងគ្រឿងញៀន បង្កើនសម្ពាធលើកុមារ យុវជន និងមនុស្សពេញវ័យ។Fast social change, COVID-19, heavy phone use, gambling and drugs add stress for children, young people and adults.
អ្នកជំនាញនៅមានកម្រិតToo few specialists
កុមារជាច្រើនត្រូវការជំនួយផ្នែកអូទីស្សឹម ការយកចិត្តទុកដាក់ និងការរៀន ខណៈអ្នកជំនាញក្នុងវិស័យនេះនៅមានកម្រិត។More children need support with autism, attention and learning, while trained professionals are still few.
ផ្តល់សេវាគាំទ្រ ព្យាបាល និងលើកកម្ពស់សុខភាពផ្លូវចិត្តដល់ប្រជាជនគ្រប់វ័យ ជាពិសេសកុមារ និងយុវជន ប្រកបដោយគុណភាព និងស្តង់ដារវិជ្ជាជីវៈ។To support, treat and promote mental health for people of all ages, especially children and young people, with quality and professional standards.
ផ្តល់ការគាំពារសុខមាលភាពផ្លូវចិត្តទៅដល់ប្រជាជនកម្ពុជាទាំងកុមារ យុវជន មនុស្សពេញវ័យ ប្រកបដោយការស្រលាញ់ គុណភាព គុណធម៌ និងស្តង់ដារវិជ្ជាជីវៈ។To promote and support the mental health and well-being of the Cambodian people, including children, adolescents and adults, through compassionate care, high-quality services, ethical practice and professional standards.
ប្រែក្លាយពីមនុស្សដែលមានបញ្ហា ឬជំងឺផ្លូវចិត្ត និងកុមារដែលមានការយឺតយ៉ាវចំពោះការអភិវឌ្ឍន៍ ទៅជាមនុស្សដែលមានជំនឿជាក់លើខ្លួនឯង មានសមត្ថភាព ជៀសផុតពីការរើសអើង និងរស់នៅប្រកបដោយគុណភាពជីវិត។We are committed to empowering individuals experiencing mental health challenges or disorders, as well as children with developmental delays, to build confidence, develop their abilities, overcome stigma and discrimination, and achieve a meaningful and fulfilling quality of life.
យើងជឿជាក់ថា ការផ្តល់សេវាកម្មប្រកបដោយសេចក្តីស្រលាញ់ ការសហការ ការរួបរួមសាមគ្គីចំរុះវប្បធម៌ ទំនាក់ទំនងល្អ សុចរិតភាព គុណភាព គុណធម៌ និងស្តង់ដារវិជ្ជាជីវៈ គឺជាប្រភពនៃគុណតម្លៃរបស់យើង និងជាមគ្គុទ្ទេសក៍ដែលធ្វើឱ្យយើងមានភាពរឹងមាំ ភាពក្លាហាន ក្តីសង្ឃឹម និងការជឿជាក់ក្នុងការបម្រើសេវាកម្មជូនអតិថិជនរបស់យើង។We believe that providing services with love, collaboration, multicultural unity, good relationships, integrity, quality, virtue and professional standards is the source of our core values, and the guide that gives us strength, courage, hope and confidence in serving our clients.
02 អត្ថន័យនៃនិមិត្តសញ្ញាWhat our logo says
ស្ពានពីការលំបាក ទៅរកការគាំទ្រA bridge from struggle to support
03 អ្នកដែលយើងជួយWho we help
ការគាំទ្រសម្រាប់គ្រប់វ័យSupport for every age
មិនថាអ្នកកំពុងឆ្លងកាត់អ្វីទេ ការនិយាយជាមួយនរណាម្នាក់អាចជួយបាន។
Whatever you are going through, talking to someone can help.
- អូទីស្សឹម និងការអភិវឌ្ឍAutism and development
- ការយកចិត្តទុកដាក់ និងសកម្មភាពលើសកម្រិតAttention and hyperactivity (ADHD)
- ការគ្រប់គ្រងអារម្មណ៍Managing big emotions
- ការចងចាំ និងការរៀនMemory and learning
- អាកប្បកិរិយា និងការទំនាក់ទំនងBehaviour and communication
- ការយកចិត្តទុកដាក់ និងការរៀនAttention and learning
- អារម្មណ៍ធ្លាក់ចុះ និងការថប់បារម្ភLow mood and anxiety
- ការប្រើហ្គេម និងទូរស័ព្ទច្រើនពេកToo much gaming and phone use
- ការប្រើប្រាស់គ្រឿងញៀនDrug use
- គំនិតចង់ធ្វើបាបខ្លួនឯងThoughts of self-harm
- ការគេងមិនលក់Trouble sleeping
- ការគិតច្រើនពេកOverthinking
- អារម្មណ៍ធ្លាក់ចុះ ថប់បារម្ភ និងតានតឹងLow mood, anxiety and stress
- ការលំបាកក្នុងគ្រួសារFamily difficulties
- ពេលវេលាលំបាកក្នុងជីវិតGoing through a hard time
- ការគាំពារសុខុមាលភាពផ្លូវចិត្តMental wellbeing support
- ការព្យាបាលជាលក្ខណៈបុគ្គលIndividual counselling
- ការព្យាបាលជាលក្ខណៈគ្រួសារFamily therapy
04 សេវាកម្មOur services
កម្មវិធីសុខុមាលភាពផ្លូវចិត្តMental wellbeing programs
កម្មវិធីចំនួន ១១ សម្រាប់កុមារ ឪពុកម្តាយ មនុស្សពេញវ័យ និងមនុស្សចាស់។
11 programs for children, parents, adults and older people.
ការប៉ាន់ប្រមាណ និងរោគវិនិច្ឆ័យAssessment and diagnosis
សម្រាប់កុមារ ជំទង់ និងមជ្ឈិមវ័យ។ ការសង្កេត សម្ភាសន៍ និងតេស្ត ព្រមទាំងរបាយការណ៍ និងគម្រោងព្យាបាល។For children, adolescents and adults. Observation, interviews and tests, with a written report and a treatment plan.
កម្មវិធីអន្តរាគមន៍ដំណាក់កាលដំបូងនៃការលូតលាស់របស់កុមារChild Early Intervention Program
គាំទ្រការលូតលាស់របស់កុមារតូចៗ ឲ្យបានឆាប់បំផុត។Support for young children’s development, as early as possible.
កម្មវិធីជំនួយក្នុងការសិក្សារបស់កុមារStudent Assistant Program
ជំនួយមួយទល់មួយ នៅសាលារៀន នៅផ្ទះ ឬនៅគ្លីនិក។One-to-one support at school, at home or at the clinic.
កម្មវិធីបង្រៀនបំប៉នកុមារStudent Learning Support
ជួយកុមារលើការអាន ការសរសេរ និងគណនា។Extra help with reading, writing and maths.
កញ្ចប់កម្មវិធីព្យាបាលកុមារFull-Service Package
កញ្ចប់ព្យាបាលពេញលេញសម្រាប់កុមារ ចាប់ពីការវាយតម្លៃ ដល់ការតាមដាន។A complete care package for children, from assessment to follow-up.
ការប្រឹក្សាយោបល់សម្រាប់ឪពុកម្តាយរបស់កុមារដែលមានវិបត្តិParent counselling
សម្រាប់ឪពុកម្តាយ ដែលកូនកំពុងឆ្លងកាត់ការលំបាក។For parents whose child is going through a difficult time.
ការព្យាបាលផ្លូវចិត្តជាក្រុមសម្រាប់ឪពុកម្តាយរបស់កុមារដែលមានវិបត្តិGroup therapy for parents
ក្រុមគាំទ្រ ដែលឪពុកម្តាយអាចចែករំលែក និងរៀនពីគ្នាទៅវិញទៅមក។A group where parents share and learn from each other.
ការព្យាបាលជាលក្ខណៈបុគ្គលIndividual counselling and therapy
វគ្គពិគ្រោះផ្ទាល់ខ្លួន ជាមួយអ្នកចិត្តសាស្ត្រ។Private sessions with a psychologist.
ការព្យាបាលជាលក្ខណៈគ្រួសារFamily therapy
ជួយក្រុមគ្រួសារឲ្យយល់ចិត្តគ្នា និងដើរជាមួយគ្នា។Helping families understand each other and move forward together.
កម្មវិធីគាំពារសុខុមាលភាពផ្លូវចិត្តមនុស្សចាស់Elderly Support Program
ការគាំទ្រសុខុមាលភាពផ្លូវចិត្តសម្រាប់មនុស្សចាស់។Mental wellbeing support for older people.
កម្មវិធីបណ្តុះបណ្តាលTailored Psychological Training and Workshops
វគ្គបណ្តុះបណ្តាល និងសិក្ខាសាលា រៀបចំតាមតម្រូវការរបស់សាលារៀន អង្គការ និងឪពុកម្តាយ។Courses and workshops designed for schools, organisations and parents.
05 ដំណើរការHow it works
ការចាប់ផ្តើមគឺងាយស្រួលGetting started is simple
ជំហានបួនយ៉ាង ពីការទាក់ទងដំបូង ដល់ការព្យាបាល។
Four steps, from first contact to ongoing care.
- 1
ទាក់ទងមកយើងGet in touch
ទូរស័ព្ទ អ៊ីមែល ឬផ្ញើសារតាម Facebook និង Telegram។Call, email, or message us on Facebook or Telegram.
- 2
ការវាយតម្លៃAssessment
អ្នកចិត្តសាស្ត្រស្តាប់ សង្កេត និងធ្វើតេស្តតាមតម្រូវការ។A psychologist listens, observes and runs tests if needed.
- 3
លទ្ធផល និងគម្រោងResults and plan
យើងពន្យល់លទ្ធផល ហើយរៀបចំគម្រោងព្យាបាលជាមួយអ្នក។We explain the results and make a plan together with you.
- 4
ការព្យាបាល និងតាមដានTherapy and follow-up
វគ្គព្យាបាលជាប្រចាំ តាមល្បឿនរបស់អ្នក។Regular sessions, at your own pace.
06 ក្រុមការងារOur team
ស្គាល់អ្នកចិត្តសាស្ត្ររបស់យើងMeet our psychologists
អ្នកជំនាញចិត្តសាស្ត្រClinical Psychologist
លោកវេជ្ជបណ្ឌិត អុប វណ្ណាDr. OP Vanna
ការសិក្សាEducation
- ២០១៧2017
PhD ចិត្តវិទ្យា ឯកទេសព្យាបាលជំងឺផ្លូវចិត្ត សាកលវិទ្យាល័យ Toulouse Jean-Jaurès សាធារណរដ្ឋបារាំងPhD in Psychology, specialising in Clinical Psychology, University of Toulouse Jean Jaurès, France
- ២០០៩2009
បរិញ្ញាបត្រជាន់ខ្ពស់ចិត្តវិទ្យាអភិវឌ្ឍន៍កុមារ និងជំទង់ សាកលវិទ្យាល័យ Toulouse-II Le Mirail សាធារណរដ្ឋបារាំងMaster’s in Child and Adolescent Developmental Psychology, University of Toulouse-II Le Mirail, France
- ២០០៧2007
បរិញ្ញាបត្រចិត្តវិទ្យា សាកលវិទ្យាល័យភូមិន្ទភ្នំពេញBachelor’s in Psychology, Royal University of Phnom Penh
បទពិសោធន៍ ១៥ ឆ្នាំ ក្នុងការព្យាបាលជំងឺផ្លូវចិត្ត15 years of experience in mental health treatment
អ្នកចិត្តសាស្ត្រគ្លីនិកClinical Psychologist
Dr. Alicia LandbeckDr. Alicia Landbeck
ការសិក្សាEducation
- ២០២១2021
PhD ចិត្តវិទ្យា ឯកទេសចិត្តវិទ្យាគ្លីនិក និងជំងឺផ្លូវចិត្ត សាកលវិទ្យាល័យ Dijon សាធារណរដ្ឋបារាំងPhD in Psychology, specialising in Clinical Psychology and Psychopathology, University of Dijon, France
- ២០១៧2017
បរិញ្ញាបត្រជាន់ខ្ពស់ចិត្តវិទ្យាគ្លីនិក និងការព្យាបាលជាលក្ខណៈគ្រួសារ សាកលវិទ្យាល័យ Franche-Comté, Besançon សាធារណរដ្ឋបារាំងMaster’s in Psychopathology and Family Clinical Practice, University of Franche-Comté, Besançon, France
បទពិសោធន៍ ១០ ឆ្នាំ ក្នុងការព្យាបាលជំងឺផ្លូវចិត្ត ទាំងនៅប្រទេសបារាំង និងកម្ពុជា10 years of experience in mental health treatment in France and Cambodia
ក្រុមការងារOur wider team
-
Ms. Nhen Machអ្នកចិត្តសាស្ត្រគ្លីនិកClinical psychologist
-
Ms. Reethu Shree Sអ្នកជំនាញព្យាបាលការនិយាយ និងភាសាSpeech-language pathologist
-
Mr. Ching Sreythomអ្នកចិត្តសាស្ត្រគ្លីនិកClinical psychologist
-
Sarik Rounអ្នកព្យាបាល ប្រឹក្សាកុមារ និងគាំទ្រអាកប្បកិរិយាTherapist, child counselling and behaviour support
-
Try Darithអ្នកចិត្តសាស្ត្រគ្លីនិក និងសាស្ត្រាចារ្យចិត្តវិទ្យាClinical psychologist and psychology lecturer
-
Chandy Mao · Monorum Chhoeunប្រធានក្រុម កម្មវិធីជំនួយក្នុងការសិក្សាTeam leaders, Student Assistant Program
07 សកម្មភាពActivities
វគ្គសិក្ខាសាលាបណ្តុះបណ្តាលសម្រាប់លោកគ្រូ អ្នកគ្រូTraining workshop for teachers
ថ្ងៃសៅរ៍ ទី១៧ ខែតុលា ឆ្នាំ២០២៦Saturday, 17 October 2026
Bridge of Hope បានរៀបចំវគ្គសិក្ខាសាលាបណ្តុះបណ្តាលជូនដល់លោកគ្រូ អ្នកគ្រូ ដែលបង្រៀនកុមារដែលមានតម្រូវការពិសេស ដើម្បីពង្រឹងសមត្ថភាព និងវិធីសាស្ត្រក្នុងការជួយគាំទ្រកុមារឱ្យកាន់តែមានប្រសិទ្ធភាព។Bridge of Hope held a training workshop for teachers of children with special needs, to strengthen their skills and methods for supporting children more effectively.
-
លោកបណ្ឌិត អុប វណ្ណាDr. OP Vanna
វិធីសាស្ត្រវាយតម្លៃលើការសិក្សា អាកប្បកិរិយា និងអារម្មណ៍របស់កុមារដែលមានតម្រូវការពិសេស។How to assess the learning, behaviour and emotions of children with special needs.
-
លោកស្រី ញ៉េន ម៉ាចMs. Nhen Mach
ករណីសិក្សា (Case Study) លើបញ្ហាប្រឈមជាក់ស្តែងដែលកុមារជួបប្រទះ ព្រមទាំងដំណោះស្រាយ និងវិធីសាស្ត្រជួយពួកគាត់ឱ្យចំគោលដៅ។Case studies on the real challenges children face, with practical solutions and ways to help them.
សុខភាពផ្លូវចិត្តល្អ ជាមូលដ្ឋាននៃជីវិតដ៏រីករាយ។
Good mental health is the foundation of a happy life.
08 គ្លីនិកOur clinic
កន្លែងស្ងប់ស្ងាត់ និងស្និទ្ធស្នាលសម្រាប់កុមារA calm, child-friendly space
បន្ទប់ពិគ្រោះឯកជន បន្ទប់លេងសម្រាប់កុមារ បន្ទប់បណ្តុះបណ្តាល និងកន្លែងលេងនៅជាន់លើ។
Private consultation rooms, a playroom, a training room and a rooftop play area.
09 ដៃគូសហការPartners
ធ្វើការជាមួយគ្នាWorking together
- Department of Psychology, RUPPRoyal University of Phnom Penh
- Université Toulouse – Jean JaurèsFrance
- ADEPASEAssociation pour le développement de l’éducation et de la psychologie en Asie du Sud-Est
- French Embassy in CambodiaPhnom Penh
- Pour un Sourire d’EnfantNGO
- Rabbit SchoolNGO
- Résilience d’Enfant Asie (REA)NGO · Paris, France
- សាលារៀនរដ្ឋ ឯកជន និងអន្តរជាតិPublic, private and international schoolsPhnom Penh
10 ទំនាក់ទំនងContact
ពិគ្រោះជាមួយយើងConsult with us
វគ្គពិគ្រោះតាមការណាត់ជួប។ សូមទាក់ទងមកយើង ពេលណាដែលអ្នករួចរាល់។
Sessions are by appointment. Reach out whenever you feel ready.
ទូរស័ព្ទPhone
+855 76 555 3379
អ៊ីមែលEmail
bridgeofhope23@gmail.com
អាសយដ្ឋានAddress
Diamond Business Centre (8th Floor)
Corner of La Seine and Elite Rd, Koh Pich 120101
Telegram
ស្កេនដើម្បីជជែកជាមួយយើងScan to chat with us
បើកកាមេរ៉ា ឬ Telegram នៅលើទូរស័ព្ទ ហើយស្កេនកូដនេះ។Open your phone camera or Telegram and scan this code.
តាមដានយើងFollow us
បើអ្នក ឬនរណាម្នាក់ក្បែរអ្នក ស្ថិតក្នុងគ្រោះថ្នាក់បន្ទាន់ សូមហៅលេខ ១១៩ ឬទៅមន្ទីរពេទ្យដែលនៅជិតបំផុត។If you or someone near you is in immediate danger, please call 119 or go to the nearest hospital.